លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុក លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា លោកមេឃុំ និងលោកអធិការនគរបាលស្រុក ចុះពិនិត្យទីតាំងធ្វើផ្លូវបេតុងអាមេ ១ ខ្សែ ប្រវែង ១៥០ ម៉ែត្រ នៅចំណុចវាលខ្សាច់ ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាការឧបត្ថម្ភពីក្រុមហ៊ុន ឆៃណាហ៊ទាន វ៉ារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម។