ខេត្តកោះកុង ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រី ០១រូប ចូលរួម “វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ:” ដើម្បីស្វែងរកការងារ ជូនពលករ ដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” នៅក្នុងខេត្តកោះកុង ក្រោមអធិបតីភាព លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅវត្តចាំយាម ស្ថិតនៅភូមិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។




