ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

នៅរាត្រីថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឆ្លងចូលរំលងអធ្រាតថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យ ផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្ដល់ការព្យាបាលដោយធ្វើការវះកាត់បន្ទាន់ជួយសង្គ្រោះអ្នកជំងឺចំនួន២នាក់ (កូនក្រៅស្បូនចំនួន ១ ករណី និងវះកាត់យកកូនដែលម្ដាយមិនអាចសម្រាលធម្មតាបាន ចំនួន ១ ករណី)។





