លោក នាយ សាលួត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តជាក់ស្តែងលើការកែច្នៃបង្គាក្រៀមដោយប្រើប្រាស់រោងសម្ងួតដោយថាមពលពន្លឺព្រះអាទិត្យ (Solar Dryer Dame) ដល់អ្នកទទួលផលរបស់គម្រោង CamAdapt ដល់សមាជិកសហគមន៍នេសាទពាមក្រសោប សម្របសម្រួលដោយលោក ឡាច ធា ទីប្រឹក្សាថ្នាក់ជាតិសម្រាប់ជលផល ក្រោយការប្រមូលផល និងមានការចូលរួមពីអាជ្ញាធរឃុំពាមក្រសោប សរុបចំនួន ៣០នាក់ ស្រី ១០នាក់ នៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង




