លោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមកិច្ចប្រជុំឆ្លុះបញ្ចាំងស្ដីពី ការអនវុត្តសកម្មភាពប្រចាំឆ្នាំ២០២៦ ដល់សហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍នេសាទកណ្តោល និងការកសាងផែនការឆ្នាំ ២០២៧ ក្រោមអធីបតីភាពលោក ហ៊ុយ សំណាង មេឃុំកណ្តោលដោយមានអញ្ជើញជាអធិបតីពីលោក លី ហេង ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ នៃមន្ទីរបរិស្ថានខេត្តកោះកុង នាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង មេភូមិ គណៈកម្មការ និងសមាជិកសហគមន៍នេសាទ និងតំបន់ការពារធនធានធម្មជាតិកណ្តោល សរុបចំនួន ៣០នាក់ ស្រី ១១នាក់ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាឃុំកណ្តោល រៀបចំនិងឧបត្ថម្ភគាំទ្រដោយអង្គការ Actionaid។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង




