លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៨ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :
១/ពិនិត្យ ពិភាក្សា និងអនុមុនម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំវិសាមញ្ញ លើកទី៨ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តលើការកំណត់តម្លៃសេវាស្មើសូន្យចំនូន៣សេវា រួមមាន÷
-សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ
-សញ្ញាមធ្យសិក្សាទុតិយភូមិ
-វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាគ្រប់កម្រិត
៣/ផ្សេងៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ លោក ក្រូច បូរីសីហា អភិបាលស្រុក សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក នាយក លោក ប្រធាន ការិយាល័យពាក់ព័ន្ធនានា សរុបចំនួន ១៩នាក់/ស្រី ០៤នាក់។ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ
ថ្ងៃព្រហស្បតិ៍៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ នាទីរសៀល។














