រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ក្រោមអធិបតីភាព លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក ផេង ផល អភិបាលស្ដីទី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី មន្ត្រីឧទ្យានុរក្ស លោក លោកស្រីប្រធានការិយាល័យ អង្គភាព មេឃុំ ជំទប់ឃុំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦







