រដ្ឋបាលឃុំកោះស្ដេច
លោក ស៊ន ស្រិញ មេឃុំកោះស្ដេច បានចាត់តាំងលោក ស្រី ភុតសា សិរិ ជំទប់ទី១ ដឹកនាំ ស្មៀនឃុំ និងមេភូមិ ចូលរួមជាមួយលោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ចុះសួរសុខទុក្ខ និងបាននាំយកថវិការបស់រដ្ឋបាលឃុំចំនួន ១៥មុឺនរៀល (ថវិកាជំនួយសង្គម) និងទឹកសុទ្ធ ២យួរ ព្រមទាំងបានកៀរគរពីសប្បុរសជនចំនួន ២៤មុឺនរៀល និងថវិការបស់រដ្ឋបាលស្រុកចំនួន ២០មុឺនរៀល សរុប ៥៩មុឺនរៀល ជូនដល់លោកយាយ សាយ ហ៊ួយ ភេទស្រី អាយុ ៧៩ឆ្នាំ ដែលមានជំងឺរបួសជេីងកំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាពគិរីសាគរ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦


