/ / /

លោក ឡុង ពៅ ប្រធានការិយាល័យនិង លោក ស៊ីម រដ្ឋា មន្រ្តី​ការិយាល័យ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំកំណត់ផលិតផលទេសចរណ៍តំបន់ឆ្នេរ និងតំបន់ជុំវិញ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តជាតិទេសចរណ៍ (២០២១-២០៣៥) នៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ​ឆ្នាំ២០២១​ លោក ឡុង ពៅ ប្រធានការិយាល័យ និង លោក ស៊ីម រដ្ឋា មន្រ្តី​ការិយាល័យ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំកំណត់ផលិតផលទេសចរណ៍តំបន់ឆ្នេរ និងតំបន់ជុំវិញសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តជាតិទេសចរណ៍ (២០២១-២០៣៥) ក្រោមអធិបតីភាព​ឯកឧត្ដម មាង ស៊ីណេត អភិបាល​រងខេត្តព្រះសីហនុ និង ឯកឧត្ដម ណេត សាមុត អគ្គនាយករង​គ្រប់គ្រង​ឧស្សាហកម្មទេសចណ៍ និងជាប្រធានក្រុមការងារសិក្សា និងរៀបចំយុទ្ធសាស្រ្តជាតិអភិវឌ្ឍទេសចរណ៍។ ឯកឧត្ដម ណេត សាមុត បានមានប្រសាសអំពីការលើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីចូលរួមធ្វើឲ្យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។ មុននឹងបញ្ចប់អង្គសិក្ខាសាលា ឯកឧត្ដម បានផ្ដោតសំខាន់ទៅលើចំនុចមួយចំនួ​នរួមមាន៖

  • ​ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ប្រកបដោយចីរភាព
  • ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្នុងបរិបទថ្មី
  • អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុងវិស័យ​ទេសចរណ៍​
  • ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍
  • យុទ្ធសាស្ត្រ​ពង្រឹង​អភិបាល​កិច្ចទេសចរណ៍លក្នុងបរបទថ្មី
  • លើកកម្ពស់ភាពស្អាត និងបៃតងក្នុងវិស័យទេសចរណ៍។​

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    20/09/2026

    លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកា សហការជាមួយ លោកមេឃុំប៉ាក់ខ្លង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន២០០,០០០រៀល ចុះសួសុខទុក្ខគ្រួសារក្រីក្រ មានឈ្មោះ សាវុន វ៉ន អាយុ៥០ឆ្នាំ មានកូនក្នុងបន្ទុកចំនួន១០នាក់ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង

  • មន្ទីរបរិស្ថាន/
    20/09/2026

    លោក ប្រាវ រុន នាយកឧទ្យានជាតិបទុមសាគរ បានដឹកនាំមន្ត្រីឧទ្យានុរក្ស បានសហការជាមួយអាជ្ញាធរឃុំអណ្តូងទឹក ប្រជាការពារ ស.ស.យ.ក និងសហគមន៍តំបន់ការពារធម្មជាតិអណ្តូងទឹក ដើម្បីសម្អាតអនាម័យបរិស្ថានតាមដងផ្លូវជាតិលេខ៤៨ និងវិថីសាយភូថង ព្រមទាំងបានផ្សព្វផ្សាយពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

  • មន្ទីរបរិស្ថាន/
    20/09/2026

    លោក កាំង ថន ប្រធានការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ បានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ កណ្តោល រៀបចំទិវាសម្អាតអនាម័យពិភពលោកលើកទី៩ ក្រោមមូលបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»

  • មន្ទីរធម្មការ និងសាសនា/
    20/09/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ និងលោក​ កង​ កុសល​ ប្រធានការិយាល័យ​ពុទ្ធិកសិក្សានិងបណ្ណាល័យ​ បានសួរសុខទុក្ខព្រះគ្រូកុម្ភបវរ​ សន​ អូន​ ព្រះលេខាធិការគណគណៈធម្មយុត្តិកនិកាយ​ ចៅអធិការវត្តពាមក្រសោប​

  • ហេង គីមឆន/
    20/09/2026

    លោកឧត្តមសេនីយ៍ទោ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​កោះកុង​ និងជាប្រធានអនុគណៈកម្មការផ្ដល់ពាក្យ និងទទួលពាក្យបេក្ខជន​ អញ្ជេីញជួបពិភាក្សាការងារមួយចំនួនជាមួយក្រុមការងារថ្នាក់ជាតិ ដែលមានតំណាងអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និងតំណាងអគ្គនាយកដ្ឋានធនធានមនុស្ស  ពាក់ព័ន្ធនឹងកិច្ចការងារផ្តល់ពាក្យ និងទទួលពាក្យ​បេក្ខជន​បេក្ខនារី​ ប្រឡង​ប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ​បំពេញ​ជួស​ ​ចូល​បម្រើ​ការងារ​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ សម្រាប់​ឆ្នាំ​ ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    20/09/2026

    លោក ម៉ិល សាយ មេភូមិ១ និងលោក កឹង ទៀង មេភូមិ៣ បានសហការគ្នាដឹកនាំអនុភូមិ សមាជិកភូមិនិង​កម្លាំងប្រជាការពារភូមិ ចុះស្តារលូ និងកាយសំរាមចេញពីក្នុងលូ នៅខាងត្បូងផ្សារដងទង់