/ / /

កិច្ចប្រជុំសម្របសម្រួល ជាមួយម្ចាស់ព្រំដីទាំងសងខាងដើម្បីសម្របសម្រួល និងបរិចាគដីរបស់ខ្លួនម្នាក់ ៣ ម៉ែត្រ បណ្តោយ ៣០០ ម៉ែត្រ ក្នុងការបើកធ្វើផ្លូវ ជូនប្រជាពលរដ្ឋ

ក្រោយពីពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ តាមការស្នើសូមរបស់ប្រជាពលរដ្ឋរស់នៅតំបន់ដូនលាវ និងតាមការចង្អុលបង្ហាញពីលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានឲ្យលោក ក្រូច បូរីសីហា អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ជាមួយម្ចាស់ព្រំដីទាំងសងខាងដើម្បីសម្របសម្រួល និងបរិចាគដីរបស់ខ្លួនម្នាក់ ៣ ម៉ែត្រ បណ្តោយ ៣០០ ម៉ែត្រ ក្នុងការបើកធ្វើផ្លូវជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើបានធ្វើដំណើរ និងប្រកបរបររកស៊ីឡើងវិញ កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធានការិយាល័យភូមិបាលស្រុក ប្រធានការិយាល័យអន្តរវិស័យ សមាជិកក្រុមប្រឹក្សាឃុំអណ្តូងទឹក ជំនួយការភូមិជីមាល និងម្ចាស់ព្រំដីទាំងសងខាង។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/01/2026

    សូមជូនដំណឹង រោងចក្រកាត់ដេរសម្លៀកបំពាក់ KKN ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងត្រូវការជ្រើសរើសបុគ្គលិកផ្នែកដេរច្រើននាក់។បងប្អូនមិនទាន់មានការងារធ្វើសូមមកដាក់ពាក្យធ្វើការរោងចក្រ ទទួលយកទាំងអ្នកចេះ និងអ្នកមិនចេះដេរបានដូចគ្នា ហើយមិនកំណត់អាយុទេ !ទំនាក’ទំនងលេខ ០១០ ២៣ ៦៦៥៥/០៩៧ ៥៧៥ ១៤៥១

  • ហេង គីមឆន/
    24/01/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦»

  • ហេង គីមឆន/
    24/01/2026

    រមណីយដ្ឋានកោះអំពិល បម្រើសេវាកម្ម ស្នាក់នៅប្រណិត ម្ហូបអាហារ ស្ប៉ា និងកីឡាទឹក ដែលមានទីតាំងស្ថិតកោះអំពិល ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។តាមរយៈលេខទូរស័ព្ទ ០៨៦៥០០៥០៩ / ០៩០៥០០៥០៩ទីតាំង កោះអំពិល ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    24/01/2026

    លោកវរសេនីយ៍ឯក មាស សុន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ

  • ហេង គីមឆន/
    24/01/2026

    លោក លី វឌ្ឍនា តំណាងលោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុង«សិក្ខាសាលាផ្សព្វផ្សាយអំពីជំងឺអេដស៍ នៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ ការយកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងមេរោគអេដស៍»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/01/2026

    លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ ប្រចាំខែមករា ឆ្នាំ២០២៦