/ / /

ដកហូត និងដុតបំផ្លាញចោលឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ចំនួន ៩២ ខ្សែ ប្រវែង ៧៥៦ ម៉ែត្រ

មន្រ្តីផ្នែករដ្ឋបាលជលផលបូទុមសាគរ បានសហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ សហគមន៍នេសាទ ឃុំជ្រោយស្វាយ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ចេញប្រតិបត្តិការ ត្រួតពិនិត្យបទល្មើសជលផល ក្នុងភូមិសាស្រ្តឃុំអណ្តូងទឹក និងឃុំជ្រោយស្វាយ ដោយបានធ្វើការដកហូត និងដុតបំផ្លាញចោលឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ចំនួន ៩២ ខ្សែ ប្រវែង ៧៥៦ ម៉ែត្រ ស្មើ ២ ករណី ក្នុងនោះក្រុមអធិការកិច្ចជលផល បានធ្វើការដុតបំផ្លាញចោល ១ ករណី នៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ និង ១ ករណីទៀត បានធ្វើការដុតបំផ្លាញចោល នៅភូមិអន់ឆ្អើត ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    04/09/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកស្នងការរង ផែនការ​ងារ​សេនាធិការ​ និងផែនការងារសន្តិសុខ ឆ្លៀតក្នុងឱកាសនៃការចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) បានអញ្ជើញ​ជួប​សំណេះសំណាល​ កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ អធិការ​ដ្ឋាន​នគរបាល​ស្រុក​គិរី​សាគរ​ ដោយបានបំពាក់វិទ្យុទាក់ទង (Icom) ជូនដល់កម្លាំងប៉ុស្តិ៍

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    04/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប ចូលរួម “វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ:”

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/09/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅអនុវត្តន៍បន្ត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    04/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់ជាមួយស្រ្តី និងកុមារដែលរងគ្រោះ និងងាយរងគ្រោះ ក្នុងខេត្តកោះកុង

  • មន្ទីរទេសចរណ៍/
    04/09/2026

    មន្ត្រីមន្ទីរទេសចរណ៍ចូលរួមសិក្ខាសាលាបច្ចេកទេសកែសម្រួលឯកសារបណ្តុះបណ្តាល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    04/09/2026

    ក្រុមគ្រូពេទ្យ ផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្ដល់ការព្យាបាលដោយធ្វើការវះកាត់បន្ទាន់ជួយសង្គ្រោះអ្នកជំងឺចំនួន២នាក់ (កូនក្រៅស្បូនចំនួន ១ ករណី និងវះកាត់យកកូនដែលម្ដាយមិនអាចសម្រាលធម្មតាបាន ចំនួន ១ ករណី)