លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងសហការី បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារដែលអញ្ជើញមកពីនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជននិងកីឡា ដើម្បីពិភាក្សាអំពីការបើកសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ និងការអនុវត្តសេចក្ដីណែនាំនានារបស់ក្រសួងអប់រំយុវជននិងកីឡានាពេលកន្លងមក ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមសាលារៀន ព្រមទាំងការពង្រឹងគុណភាពសិក្សានៅតាមសាលាបឋមសិក្សា។