លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញសំណោះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៥-២០២៦ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខ ក្នុងការជួបសំណេះសំណាលនេះ លោកអភិបាលរងស្រុក បានពាំនាំនូការផ្តាំផ្ញើ និងការសួសុខទុក្ខពីសំណាក់ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងបានផ្តាំផ្ញើសិស្សថ្នាក់ទី១២ទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានលទ្ធផលនិទ្ទេសល្អគ្រប់ៗគ្នា និងណែនាំដល់សិស្សានុសិស្សឲ្យថែទាំសុខភាព ចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសត្រូវពាក់មួកសុវត្តិភាពឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា។
……………………………
ថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦



















































