មន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានសហការជាមួយសាលាគណទាំងពីរគណៈប្រជុំត្រៀមរៀបចំការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក កិច្ចប្រជុំមានការអញ្ជេីញជាអធិបតីពីលោក គង់ ចន្ទថុល្ល អនុប្រធានមន្ទី តំណាងលោកប្រធានមន្ទីរ ព្រះព្រហ្មសិរីញាណ ហេង សំបូរ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណគណៈមហានិកាយខេត្តកោះកុង និងព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណគណៈធម្មយុត្តិកនិកាយ ។
កិច្ចប្រជុំក៏មានការនិមន្តចូលរួមពីព្រះសហការីគណខេត្ត ព្រះអនុគណស្រុក គ្រូពុទ្ធិកសិក្សា និងគណៈគ្រប់គ្រងសាលាពុទ្ធិក។
កិច្ចប្រជុំពិភាក្សាលេីរបៀបវារៈដូចខាងក្រោម÷
១.របាយការណ៍ស្ថិតិបេក្ខសមណ បេក្ខជន ដែលបានដាក់ពាក្យប្រឡង។
២.ពិភាក្សាលេីការជ្រេីសរេីសមណ្ឌលប្រឡង ដោយសម្រេចយក សាលាបឋមសិក្សាយុទ្ធ ភូថង ព្រែកស្វាយ ជាមណ្ឌលប្រឡង។
៣. ពិភាក្សាលេីការគៀរគរបច្ច័យសម្រាប់ការចំណាយលេីចង្ហាន់ព្រះសង្ឃ និងចំណាយក្នុងកិច្ចប្រឡង។
៤. ការអញ្ជេីញថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ និងសប្បុរសជនដេីម្បីចូលរួមជាគណៈអធិបតី។
៥.ការបង្កេីតគណៈកម្មការហិរញ្ញឹក។
៦. ផ្សេងៗ។
កិច្ចប្រជុំបានប្រព្រឹត្តដោយរលូន និងបានបញ្ចប់នៅវាលាម៉ោង៤:០០នាទី បន្ទាប់ពីចប់កិច្ចប្រជុំ ព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំមន្ទីរបាននាំគ្នាចុះពិនិត្យទីតាំងផ្ទាល់ដែលស្ថិតនៅក្នុងវត្តព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕