រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អុឹង គី ជំទប់ទី១ ឃុំកោះកាពិ បានសហការជាមួយមន្ត្រីមន្ទីរបរិស្ថាន ចុះធ្វើបច្ចុប្បន្នភាពព្រំប្រទល់សហគមន៍តំបន់ការពារធម្មជាតិ នៅភូមិ១ និងភូមិ២ ឃុំកោះកាពិ ។

នៅវេលាម៉ោង៩:០០នាទីព្រឹក លោក អុឹង គី ជំទប់ទី១ ឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ១ មេភូមិ២ ប្រធាន និងគណៈអនុប្រធានសហគមន៍ សហការណ៍ជាមួយមន្ត្រីមន្ទីរបរិស្ថាន ចុះធ្វើបច្ចុប្បន្នភាពព្រំប្រទល់សហគមន៍តំបន់ការពារធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រាមសាកោះកាពិ នៅភូមិ១ និងភូមិ២ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទ : លឹម ឧត្តម

ថ្ងៃ អង្គារ ០៣កើត ខែមិគសិរ ឆ្នាំរោង  ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទទាក់ទង