រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តកោះកុង ការិយាល័យទាំងបួន មន្ទីរពេទ្យបង្អែក ការិយាល័យស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូ zoom

ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តកោះកុង ការិយាល័យទាំងបួន មន្ទីរពេទ្យបង្អែក ការិយាល័យស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូ zoom

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលជាមួយមណ្ឌលសុខភាពដែលនៅឆ្ងាយដាច់ស្រយាល និងបានសាកសួរពីការប្រើប្រាស់ចំណេះដឹង ពីវគ្គភាពជាអ្នកដឹកនាំនេះនៅក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ធ្វើបឋកថាលើប្រធានបទ “ការផ្តល់សេវាសុខាភិបាលដោយផ្តោតលើតំរូវការប្រជាពលរដ្ឋ” ដោយបានបង្ហាញពីសារៈសំខាន់ និងភាពចំាបាច់របស់ស្ថាប័នសុខាភិបាល ក្នុងការផ្តល់សេវាបែបនេះ ហើយក៏បានផ្តល់នូវគន្លឹះចំនួន៦ សម្រាប់រៀបចំសេវាសុខាភិបាល ឱ្យកាន់តែឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន និងក្រុមគ្រួសារ។ គន្លឹះទាំងនោះមាន៖  (១) រៀបចំសេវាឱ្យមានលក្ខណៈពិសេសសម្រាប់បុគ្គលនីមួយៗ (២) ផ្តល់សេវាដោយសុចរិត (៣) ផ្តល់សេវាឱ្យឆ្លើយតប ឬលើសពីការរំពឹងទុករបស់ប្រជាពលរដ្ឋ (៤) ផ្តល់ដំណោះស្រាយ ដល់អ្នកមានតំរូវការសេវា ឱ្យបានសមរម្យ និងទាន់ពេល (៥) បន្តរខិតខំកែរលំអរសេវាបន្ថែម និង (៦)ផ្តល់សេវាដោយក្តីករុណា។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់ យកប្រធានបទ “ធ្វើដូចម្តេចដើម្បីឱ្យអង្គភាពសុខាភិបាលនីមួយៗ ទទួលបានជោគជ័យ?” ទៅធ្វើការប្រជុំពិភាក្សាបំផុសគំនិត និងដាក់ចេញជាសកម្មភាពឱ្យបានគ្រប់អង្គភាព។ 

នៅក្នុងសប្តាហ៍នេះ មានការធ្វើបទបង្ហាញពីការដឹកនាំក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ដែលធ្វើឡើងដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង។

ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:០០នាទីរសៀល

December 3,2024

អត្ថបទទាក់ទង