លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំសម្របសម្រួលពាក្យបណ្ដឹងអន្តរាគមន៍លើកទី២ ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង នៅសាលាស្រុកបូទុមសាគរ ដោយមានការចូលរួមពីអាជ្ញាធរ ភូមិ និងភាគីពាក់ព័ន្ធ។ក្រោយពីប្រជុំសម្របសម្រួលគ្នារួចមក ភាគីទាំងពីរពុំបានឯកភាពគ្នាតាមការសម្របសម្រួលរបស់អាជ្ញាធរ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
វេលាម៉ោង ០២:៣០ នាទីរសៀលថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤