ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សន សី នាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង និងលោក ជាង ថូក បានចូលរួមសិក្ខាសាលាស្តីពី «សេចក្ដីព្រាង ផែនការអភិវឌ្ឍសហគមន៍ទេសចរណ៍ឆ្នាំ២០២៥-២០២៩» ក្នុងសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ក្រោមអធិបតីភាព លោក សុខចាន់គ្រីះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង និងមានការអញ្ជើញចូលរួមពី មន្ទីរពាក់ពន្ធ័ខេត្តកោះកុង អាជ្ញាធរស្រុក ឃុំ លោកមេភូមិ និងគណៈកម្មការសហគមន៍តំបន់ឆ្នេរនេសាទជ្រោយស្វាយ សរុប២៦នាក់ (ស្រី ៥នាក់) ។