មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្ដីពី វឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅថ្នាក់ខេត្ត ក្រោមអធិបតីភាព បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ជាប្រធានក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តកោះកុង លោកជំទាវ ថាច់ វណ្ណា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងគ.ក.ស.កខេត្ត លោក ចា ឡាន់ ប្រធានសមាគមន៍ថ្នាក់មូលដ្ឋានខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោក លោកស្រីអភិបាលរងក្រុងស្រុក ទាំង៧ ការិយាល័យគាំទ្រឃុំសង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត អង្គការសហគមន៍នានា និងក្រុមការងារនៃមន្ទីរផែនការខេត្តកោះកុងសរុប ៥០នាក់ ស្រី៩នាក់ ដែលប្រព្រឹត្តនៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។ កិច្ចប្រជុំនេះមានគោលបំណងចំនួន ៥ រួមមាន៖ (១) ផ្ដល់ឱកាសឱ្យអង្គការ/ស្ថាប័ន អ្នកផ្ដល់សេវានានា និងអ្នកពាក់ព័ន្ធទទាំងអស់ទទួលព័ត៌មាន ស្ដីពីប្រភពទិន្នន័យ និងការចែកចាយទិន្នន័យគ្រួសារក្រីក្រ ព្រមទាំងអត្រាភាពក្រីក្រតាមតំបន់ (២) លើកទឹកចិត្តដល់អង្គការ/ស្ថាប័ន អ្នកផ្ដល់សេវានានា និងអ្នកពាក់ព័ន្ធទាំងអស់ប្រើប្រាស់បញ្ជីគ្រួសារក្រីក្រ ដើម្បីផ្ដល់សេវា និងអភិវឌ្ឍន៍សហគមន៍ក្រីក្រ និងគ្រួសារក្រីក្រឱ្យមានប្រសិទ្ធភាពនិងចំគោលដៅ (៣) បំផុសឱ្យមានការផ្សព្វផ្សាយបន្ត ដើម្បីជំរុញឱ្យអង្គការមិនមែនរដ្ឋាភិបាល ស្ថាប័ននានា និងក្រុមប្រឹក្សាឃុំប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ និងតារាប្រៀបធៀបអត្រាភាពក្រីក្រដើម្បីរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាដល់គ្រួសារក្រីក្រឱ្យចំគោលដៅ (៤) ពង្រឹងការទទួលស្គាល់ទិន្នន័យគ្រួសារក្រីក្រជាមូលដ្ឋាន សំរាប់កំណត់គោលដៅអាទិភាព ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ និងផ្ដល់សេវាដល់សហគមន៍ និងគ្រួសារក្រីក្រឱ្យចំគោលដៅ (៥) ត្រួតពិនិត្យទិន្នន័យគ្រួសារជិតផុតសុពលភាព ដើម្បីជម្រុញ លើកទឹកចិត្តការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤