រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាស្តីពីសេចក្តីព្រាងផែនការអភិវឌ្ឍសហគមន៍ទេសចរណ៍ចំនួន២ក្នុងស្រុកស្រែអំបិល

ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តកោះកុង សហការជាមួយមន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត រដ្ឋបាលស្រុកស្រែអំបិល ឃុំដងពែង និងឃុំជ្រោយស្វាយបានរៀបចំសិក្ខាសាលាលើសេចក្ដីព្រាង ផែនការអភិវឌ្ឍសហគមន៍ទេសចរណ៍ឆ្នាំ២០២៥-២០២៩ (សហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ) ក្រោមអធិបតីភាព លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ក្រោមការឧបត្ថម្ភគាំទ្រពី អង្គការមរតក ក្នុងគោលបំណង

 - ប្រមូលធាតុចូលបន្ថែមពីការកសាងផែនការអភិវឌ្ឍសហគមន៍ទេសចរណ៍ 

 - ចូលរួមក្នុងការរៀបចំកែលំអ និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ 

 - ចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រជាសហគមន៍ 

 - ការការពារបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិ

 - សហគមន៍ងាយស្រួលក្នុងការដឹកនាំ និងការរៀបចំអភិវឌ្ឍន៍វិស័យទេសចរណ៍សហគមន៍។

អត្ថបទទាក់ទង