រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង

រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង ក្រោមអធិបតីភាព លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សា និងមានការអញ្ជើញចូលរួមពី លោក ទុំ នី អភិបាលស្ដីទីស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល កងម្លាំងទាំង៣ លោកនាយកឧទ្យានុរក្ស មេឃុំ ជំទប់ឃុំ លោក លោកស្រី ប្រធានការិយាល័យចំណុះស្រុក ដែលមានរបៀបវារៈដូចខាងក្រោម÷១.ពិនិត្យ និងអនុម័តលើកំណត់ហេតុប្រជុំលើកមុន២.ពិនិត្យ និងអនុម័ត ប្រតិទិនប្រជុំសាមញ្ញប្រចាំខែរបស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ រយៈពេល ១២ខែឆ្នាំ២០២៤-២០២៥២.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៥៣.ទិសដៅផែនការបន្ត៤.បញ្ហាផ្សេងៗដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។

ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទទាក់ទង