លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន កាកបាទ ក្រហមកម្ពុជាឃុំទួលគគីរ បានដឹកនាំសមាជិកកាកបាទក្រហមឃុំ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ស្ត្រីមេម៉ាយឈ្មោះ រុន លេក ជាប្រជាពលរដ្ឋភូមិទួលគគីរលើ ដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះអស់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ។ អំណោយដែលក្រុមការងារដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះមានជាគ្រឿងឧបភោគបរិភោគ និងថវិកាសរុប ៨៤០.០០០រៀល ក្នុងនោះថវិកា ៖
- លោក ឡេក ស៊ុធន់ មេឃុំ ចំនួន ១០០,០០០រៀល និងគ្រឿង ឧបភោគបរិភោគ ០១ កញ្ចប់
- ថវិកាឃុំ ចំនួន ៣០០.០០០រៀល
- លោក ឃឹម សានិត ជំទប់ទី១ ចំនួន ៤០,០០០រៀល
- លោក ស៊ិន លី សមាជិកក្រុមប្រឹក្សាឃុំ ចំនួន ២០,០០០រៀល
- លោក ប្រាក់ ឌីណា ស្មៀនឃុំ ចំនួន ៤០,០០០រៀល
- លោក ហុយ ហន មេភូមិទួលគគីរលើ ចំនួន ៥០,០០០រៀល
- លោកស្រី សឺន ដាវី មេភូមិកោះចាក ចំនួន ៣០,០០០រៀល
- លោក លិត តាំង មេភូមិតាចាត ចំនួន ៣០,០០០រៀល
- លោក ណើយ សំសាក់ មេភូមិទួលគគីរក្រោម ចំនួន ២០,០០០រៀល
- លោក ឡុច ឡា ប្រធានសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ៤០,០០០រៀល
- លោកស្រី គាំ គីមឈី អនុប្រធានសហគមន៍តំបន់ការពារ ធម្មជាតិ ចំនួន ៤០,០០០រៀល
- លោក សូ វិជ្ជា អនុប្រធានក្រុមវាល ក្រុមទី២ ចំនួន ៤០,០០០រៀល
- លោកស្រី ងួន ស្រីមុំ សមាជិកភូមិទួលគគីរលើ ចំនួន ៥០,០០០រៀល
- លោក ភិន ស៊ីនឿន សមាជិកភូមិទួលគគីរក្រោម ចំនួន ២០,០០០រៀល
- លោក សំ ឆុន សមាជិកភូមិតាចាត ចំនួន ១០,០០០រៀល
- លោក ហ្វាន់ សំយ៉ុត សមាជិកភូមិកោះចាក ចំនួន ១០,០០០រៀល
- លោក ភិន ស៊ីនឿន សមាជិកភូមិតាចាត ចំនួន ២០,០០០រៀល ។
រសៀលថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤