រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទេព ប៊ុនលី បាន ចូលរួមក្នុងសិក្ខាសាលាលើសេចក្ដីព្រាង ផែនការអភិវឌ្ឍសហគមន៍ទេសចរណ៍ឆ្នាំ២០២៥-២០២៩នៅសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ

នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បានចាត់ លោក ទេព ប៊ុនលី មន្ត្រីការិយាល័យរដ្ឋបាល និងបុគ្គលិក ចូលរួមក្នុងសិក្ខាសាលាលើសេចក្ដីព្រាង ផែនការអភិវឌ្ឍសហគមន៍ទេសចរណ៍ឆ្នាំ២០២៥-២០២៩ (សហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ) ក្រោមអធិបតីភាព លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង សហការជាមួយមន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រដ្ឋបាលស្រុកស្រែអំបិល រដ្ឋបាលឃុំដងពែង និងឃុំជ្រោយស្វាយ ក្រោមការឧបត្ថម្ភគាំទ្រពី អង្គការមរតក ក្នុងគោលបំណង

  • ប្រមូលធាតុចូលបន្ថែមពីការកសាងផែនការអភិវឌ្ឍសហគមន៍ទេសចរណ៍
  • ចូលរួមក្នុងការរៀបចំកែលំអ និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍
  • ចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រជាសហគមន៍
  • ការការពារបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិ
  • សហគមន៍ងាយស្រួលក្នុងការដឹកនាំ និងការរៀបចំអភិវឌ្ឍន៍វិស័យទេសចរណ៍សហគមន៍។

អត្ថបទទាក់ទង