រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រៀបចំពិធីផ្សព្វផ្សាយស្តីពីការផ្តល់ប្រាក់កម្ចីខ្នាតតូចដល់គ្រួសារងាយរងគ្រោះ ១គ្រួសារនៅក្រុងខេមរភូមិន្ទ

សាខា កក្រក ខេត្តកោះកុង ៖នៅទីស្នាក់ការសាខា រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមួយ អាជ្ញាធរសង្កាត់ដងទង់ បានរៀបចំពិធីផ្សព្វផ្សាយស្តីពីការផ្តល់ប្រាក់កម្ចីខ្នាតតូចរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជូនដល់គ្រួសារងាយរងគ្រោះចំនួន ១គ្រួសារ ឈ្មោះ ង៉ែត ណាវ័ន្ត ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅ ភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានលើកឡើងថា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរពីជីវភាពរស់នៅ និងសុខុមាលភាព របស់ គ្រួសារ ងាយរងគ្រោះទាំងអស់ ជាពិសេសលើក ទឹកចិត្តឱ្យបន្តខិតខំពង្រីកមុខរបរ បង្កបង្កើនផល ដើម្បីលើកស្ទួយ ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
អាជ្ញាធរមូលដ្ឋាន ជួសមុខឱ្យគ្រួសារងាយរងគ្រោះសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់នូវប្រាក់កម្ចីខ្នាតតូចជូនដល់គ្រួសារងាយគ្រោះក្នុងការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ។

ប្រាក់កម្ចីខ្នាតតូចដែលសាខាផ្តល់ជូន ទទួលបាន ១លានរៀល ដោយឥតការប្រាក់ ។

អត្ថបទទាក់ទង