លោកស្រី ជៀន ពិសី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារស្រុក និងលោក អ៊ុង ទូច អនុប្រធានគ.ក.ស.កស្រុក ព្រមទាំងអ្នកទទួលបន្ទុកកិច្ចនារី និងកុមារឃុំកោះកាពិ
មេភូមិ១ និង អនុភូមិកោះស្រឡៅ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន:
អង្ករ១០គីឡូក្រាម មីម៉ាម៉ា១កេស ទឹកត្រី១ដប ទឹកស៊ីអីវ២ដប និងត្រីខចំនួន ១យួរ ដែលជាគ្រឿងឧបភោគ
បរិភោគ របស់គ.ក.ស.កស្រុក ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ពិការភាព និងមនុស្សចាស់ជរា
សរុបចំនួន១០គ្រួសារ ក្នុងនោះនៅភូមិ១ (ចំណុចឡាំដាំ) ចំនួន០៥គ្រួសារ និងភូមិកោះស្រឡៅ ចំនួន០៥
គ្រួសារ នៃឃុំកោះកាពិ ស្រុកកោះកុង ។
អត្ថបទ : លឹម ឧត្តម
ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
November 22, 2024
Hi