ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ស្រៀង សេងហុក អនុប្រធាន គ ក ស ក ស្រុក បានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន និងសមាជិក គ ក ស ក សភាពចូលរួមសរុបចំនួន ១២ រូប ស្រ្តី ០៥ រូប។ របៀបវារ:រួមមាន÷
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៨
២.ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពប្រចាំខែមេសា
៣.ពិភាក្សាបញ្ហាប្រឈម ផ្តល់ដំណោះស្រាយ និងលេីកអនុសាសន៍
៤.បញ្ហាផ្សេងៗ