រដ្ឋបាលឃុំកោះស្ដេច
រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក សាយ ហេង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី២៥ ឆ្នាំទី៣ អាណត្តិទី៥
២.ពិនិត្យ និងអនុម័តរបាយការណ៍ ប្រចាំខែកក្កដា ឆ្នាំ២០២៤
៣.របាយការណ៍ ដែលនៅសេសសល់របស់ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល មេភូមិ និងសហគមន៍នេសាទសម្រស់កោះស្ដេច
៤.បញ្ហាប្រឈម និងដំណោះស្រាយ
៥.សេចក្ដីផ្សេងៗ
ដោយមានសមាសភាពចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល លោកប្រធានសហគមន៍ មេភូមិទាំងបី ស្មៀនឃុំ និងជំនួយការឃុំ ទាំងពីរ។
ថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤
July 26, 2024