រដ្ឋបាលឃុំព្រែកខ្សាច់
លោក រៀម រុំ មេឃុំ ព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែ កក្កដា ឆ្នាំ ២០២៤ ។
ដោយមានរបៀបវារៈសំខាន់ៗចំនួន ៤ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែមិថុនា ឆ្នាំ ២០២៤
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ មិថុនា ឆ្នាំ ២០២៤
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍នេសាទឃុំព្រែកខ្សាច់
៤. មតិ និងបញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាចំនួន ៤ រូប លើ៥រូប ស្មៀន ឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ លោកមេភូមិព្រែកខ្សាច់ សមាជិក ភូមិព្រែកខ្សាច់ លោកអនុភូមិសំរុងតាកែវ ក្រុមទ្រទ្រង់សុខភាពភូមិ លោកនាយករងអនុវិទ្យាល័យព្រែកខ្សាច់លោក នាយកសាលាបឋមសិក្សា ព្រែកខ្សាច់ លោកនាយកសាលាបឋមសិក្សា យាយសែន សរុបចំនួន ១៥នាក់ ស្រី ០៥ នាក់ ។
ថ្ងៃព្រហស្បតិ៍០៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤