រដ្ឋបាលឃុំភ្ញីមាស
…………………………….
ក្រោមការចាត់តាំងរបស់ លោក ឡុញ សុផល មេឃុំភ្ញីមាស លោកស្រី ទិត ជាត្រា ជំទប់ទី១ឃុំ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី២៦ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
សមាសភាពចូលរួម លោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្ដិ៍ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ នាយករងសាលាបឋមសិក្សាពាមកាយ នាយិកាសាលាបឋមសិក្សាតានី និងតំណាងប្រជាពលរដ្ឋ សរុប ២២នាក់ ស្រី ៩នាក់ ។
អំពីរបៀបវារ:រួមមាន÷
១/.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
២/.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៤
៣/ អានរបាយការណ៍តាមភូមិ និងប៉ុស្ដិ៍រដ្ឋបាល
៤/.ពិភាក្សាលើបញ្ហាផ្សេងៗ និងដំណោះស្រាយ
………………………………
ថ្ងៃពុធ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤