លោកមុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ នេះបានចូលរួមកិច្ចប្រជុំត្រៀមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាព លោក ជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង។
លោកជំទាវ មិថុនា ភូថង បានណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ធ្វើការរៀបចំតុបតែងលំអរទង់ជាតិ ភ្លើងពណ៌ និងចូលរួមអបអរសាទរឲ្យបានអធឹកអធម្ម ដោយមានការទូងស្គរបន្លឺឲ្យបានព្រមៗគ្នា និងរៀបចំឲ្យមានការប្រគំតន្ត្រីកំសាន្តសប្បាយជូនដល់ប្រជាពលរដ្ឋផងដែរ ដើម្បីគាំទ្រគម្រោងព្រែកជីកជាប្រវត្តិសាសស្ត្ររបស់កម្ពុជា ដែលមិនធ្លាប់មានពីមុនមក។ នេះជាប្រវត្តិសាស្ត្រថ្មីមួយក្រោមគិនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីយេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការបន្តអនុវត្តគម្រោងមួយនេះដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។