នៅព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ មន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត(CME) ប្រចាំសប្តាហ៍ ក្រោមប្រធានបទ < ECG in Acute Coronary Syndrome and Acute Care > ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត ខឿន សក្តិសុគន្ធ ប្រធានផ្នែកជំងឺឆ្លងមន្ទីរពេទ្យ និងមានវត្តមានថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី-បុគ្គលិកតាមបណ្តាផ្នែកអញ្ជើញចូលរួមផងដែរ។
មន្ទីរពេទ្យតែងតែរៀបចំវគ្គបណ្តាលជាប្រចាំ ក្នុងគោលបំណងរំលឹកនិងចែករំលែក ចំនេះដឹងគ្នាទៅវិញទៅមកទាក់ទងនឹងបច្ចេកទេសវេជ្ជសាស្ត្រក្នុងការធ្វើរោគវិច្ឆ័យជំងឺ ការថែទាំ ព្យាបាល ជាពិសេសបច្ចេកទេសវេជ្ជសាស្ត្រដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីៗ ដើម្បីពង្រឹងនិងបង្កើនសមត្ថភាពក្រុមគ្រូពេទ្យ ក្នុងការបម្រើសេវាសុខភាពជូនប្រជាជនឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ។
ថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។