លោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុក និងលោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកមណ្ឌលសីមា បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផល ប្រេងកាត ផ្នែកដោនស្ទីម ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្របញ្ជាក់ បច្ចេកទេសសុវត្ថិភាព លិខិតអនុញ្ញាត និងអាជ្ញាបណ្ណសម្រាប់សកម្មភាពផ្នែកដោនស្ទីម និង ប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងការផ្តល់លិខិតអនុញ្ញាត សម្រាប់ផ្នែកដោនស្ទីម ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ស្ថិតក្រោមអធិបតីភាព÷ -ឯកឧត្តម កៅ ធារ៉ូ រដ្ឋលេខាធិកា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តប កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល -លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង
នៅសណ្ឋាគាអាស៊ាន ខេត្តកោះកុង
វេលាម៉ោង៨:៣០នាទីព្រឹក
ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣