រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា និងលោកស្រី ប៉ែន ដាដាណេ អនុប្រធានកិត្តិយសអនុសាខា សហការជាមួយក្រុមការងារកាកបាទក្រហមឃុំពាមក្រសោប បានដឹកនាំក្រុមការងារ យកអំណោយអនុសាខាចុះសួរសុខទុក្ខគ្រួសារមានផ្ទុកមេរោគអេដស៍ ចំនួន០២គ្រួសារ នៅក្នុងភូមិ១ ឃុំពាមក្រសោប

លោក​ សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា និងលោកស្រី ប៉ែន ដាដាណេ អនុប្រធានកិត្តិយសអនុសាខា លោកស្រី អនុប្រធាន និងសមាជិកគណៈកម្មាធិការអនុសាខា សហការជាមួយក្រុមការងារកាកបាទក្រហមឃុំពាមក្រសោប បានដឹកនាំក្រុមការងារយកអំណោយអនុសាខាចុះសួរសុខទុក្ខគ្រួសារមានផ្ទុកមេរោគអេដស៍ ចំនួន០២គ្រួសារ នៅក្នុងភូមិ១ ឃុំពាមក្រសោប អំណោយក្នុងមួយគ្រួសារទទួលបាន មានដូចជាៈ អង្ករ២០kg គ្រឿងឧបភោគបរិភោគ ០១កញ្ចប់ ទឹកសុទ្ធ ០៣យួរ និងថវិកា ១០០,០០០រៀល
-ក្នុងនោះលោក សុខ ភិរម្យ អភិបាលស្រុក ជួយឧបត្ថម្ភចំនួន ១០០,០០០រៀល
-លោកស្រី ប៉ែន ដាដាណេ អនុប្រធានកិត្តិយស ចំនួន ៥០,០០០រៀល
-ក្រុមការងារកាកបាទក្រហមឃុំពាមក្រសោប ចំនួន ១០០,០០០រៀល
សរុប ថវិកាចំនួន៣៥០,០០០រៀល ។
ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង