រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប សហការជាមួយមន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បញ្ជូនកុមាររស់នៅក្នុងគ្រួសារក្រីក្រ ឲ្យទៅស្នាក់នៅ និងសិក្សារៀនសូត្រនៅអង្គការបម្រើសេវាសង្គមដើមឈើសប្បាយ(HAPPY TREE) រាជធានីភ្នំពេញ។

កោះកុង ថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានការិយាល័យសេវាសង្គមកិច្ច សហការជាមួយមន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានបញ្ជូនកុមារឈ្មោះ ន.ផ.ល អាយុ ០៩ឆ្នាំ រស់នៅក្នុងគ្រួសារក្រីក្រ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ឲ្យទៅស្នាក់នៅ និងសិក្សារៀនសូត្រនៅអង្គការបម្រើសេវាសង្គមដើមឈើសប្បាយ(HAPPY TREE) រាជធានីភ្នំពេញ។

អត្ថបទទាក់ទង