រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្តកោះកុង ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី «ការងារគ្រប់គ្រងរដ្ឋបាល» នៅទីរួមខេត្តកំពត

ថ្ងៃពុធ ៨កើត ដល់ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ដល់១១ ខែសីហា ឆ្នាំ២០២៣ មន្ត្រី ០៤រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការងារគ្រប់គ្រងរដ្ឋបាល» ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ទទួលបន្ទុកការងាររដ្ឋបាល តំណាងលោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ដែលមានសមាសភាពចូលរួម ៥២នាក់ (ស្រី ៤០នាក់) មកពីក្រសួងកិច្ចការនារី និងបណ្ដាមន្ទីរកិច្ចការនារីរាជធានី ខេត្តចំនួន៧ គឺរាជធានីភ្នំពេញ ខេត្តកោះកុង ព្រះសីហនុ តាកែវ កំពង់ស្ពឺ កណ្ដាល និងស្ទឹងត្រែង នៅទីរួមខេត្តកំពត។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង៖ ដើម្បីអភិវឌ្ឍន៍សមត្ថភាព ប្រសិទ្ធភាព និងនិរន្តរភាពការងារស្របតាមច្បាប់សហលក្ខន្តិកមន្ដ្រីរាជការស៊ីវិល កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធពាក់ព័ន្ធនានា ដែលមនសក្ដានុពលក្នុងការគ្រប់គ្រងរដ្ឋបាល បុគ្គលិក ការអភិវឌ្ឍន៍ស្ថាប័នស្របតាមបរិបទនៃបច្ចេកវិទ្យាឌីជីថល។ #មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង