ថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣
នៅព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចូលរួមធ្វើបទបង្ហាញស្តីការធ្វើបច្ចុប្បន្នភាពសេវាហុរញ្ញប្បទានមន្ទីរពេទ្យ នៅក្នុងកិច្ចប្រជុំស្តីការធ្វើបច្ចុប្បន្នភាពតម្លៃសេវាហិរញ្ញប្បទានសុខាភិបាលទូទាំងខេត្តកោះកុង នៅសាលមហោស្របខេត្តកោះកុង ក្រោមអធិបតីភាពលោកស្រី ឈី វ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការដឹកនាំហិរញ្ញប្បទានសុខាភិបាលខេត្តកោះកុង។ កិច្ចប្រជុំនេះរៀបចំដោយគណៈកម្មការដឹកនាំហិរញ្ញប្បទានសុខាភិបាលខេត្តកោះកុង សហការជាមួយមន្ទីរសុខាភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃគណៈកម្មការដឹកនាំហិរញ្ញប្បទានសុខាភិបាលខេត្ត ដែលភាគច្រើនជាថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពជុំវិញខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃមន្ទីសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងស្រែអំបិល ព្រមទាំងថ្នាក់ដឹកនាំមណ្ឌលសុខភាពចំណុះការិយាល័យសុខាភិបាលប្រតិបត្តិទាំងពីរ ព្រមទាំងតំណាងអាជ្ញាធរឃុំ/សង្កាត់ និងភូមិអញ្ជើញចូលរួមផងដែរ។