រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំក្រុមការងារផ្លូវជនបទ សហការណ៍ជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវាយតម្លៃស្ថានភាព ផ្លូវមួយចំនួនក្រោយពេលអនុវត្តគម្រោងថែទាំខួបនិងប្រចាំឆ្នាំ២០២២ នៅក្នុង ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកបូទុមសាគរ ខេត្តកោះកុង។

ព្រឹកថ្ងៃទី ២៩ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារផ្លូវលំជននៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងក្រោមការដឹកនាំរបស់ លោក​ អៀង ដារ៉ាវុធ ប្រធានមន្ទីរ បានចូលរួមសហការណ៍ជាមួយក្រុមការងារបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវាយតម្លៃស្ថានភាព និងគុណភាព ផ្លូវមួយចំនួន ក្រោយបានធ្វើការថែទាំខួប និងថែទាំប្រចាំ ឆ្នាំ២០២២ នៅក្នុងឃុំឫស្សីជ្រុំ ឃុំជីផាត ស្រុកថ្មបាំង និង ក្នុងឃុំកណ្តោល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ និងនៅក្នុងឃុំបឹងព្រាវ ឃុំជ្រោយស្វាយ ឃុំដងពែង និងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង៕

អត្ថបទទាក់ទង