រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាស្តីពីការបន្ស៊ីផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៣ រវាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ជាមួយអង្គការដៃគូអភិវឌ្ឍន៍វិស័យអប់រំ

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិភាក្សាស្តីពី ការបន្ស៊ីផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៣ រវាងមន្ទីរអប់រំជាមួយអង្គការដៃគូ ដែលមានសមាសភាពចូលរួមពី ប្រធានការិយាល័យអនុវិស័យទាំង៦ និងអង្គការដៃគូចំនួន៦ នៅសាលប្រជុំមន្ទីរអប់រំខេត្ត សរុបចំនួនអ្នកចូលរួម ១៩នាក់ ស្រី ៥នាក់។ក្នុងកិច្ចប្រជុំនេះដែរ លោកប្រធានបានសង្កត់ធ្ងន់ឱ្យគ្រប់អង្គការដែលរួមចំណែកជួយដល់វិស័យអប់រំក្នុងខេត្តជួយរំលេចពីសកម្មភាពការងារដែលអនុវត្តត្រូវតាមអនុវិស័យដើម្បីបន្ស៊ីផែនការឆ្នាំ២០២៣ចៀសវាងកន្លងមកសកម្មភាពដែលអង្គការដៃគូបានអនុវត្តដាក់ខុសអនុវិស័យនាំឱ្យការចាប់បញ្ចូលប្រព័ន្ធរបាយការណ៍មិនឆ្លើយតប ឬធ្វើឱ្យបាត់សកម្មភាពរបស់ខ្លួនក្នុងរបាយការណ៍ពេលដែលការិយាល័យផែនការសរុបបញ្ជូនទៅនាយកដ្ឋានផែនការនៃក្រសួងអប់រំ និងរដ្ឋបាលខេត្ត។ទន្ទឹមនឹងនោះលោកប្រធានបានលើកទឹកចិត្តឱ្យអង្គការដៃគូពិភាក្សាជាមួយការិយាល័យជំនាញ(កុមារតូច បឋម មធ្យម ក្រៅប្រព័ន្ធ យុវជន កីឡា និងសុខភាពសិក្សា)តើសកម្មភាពខ្លួនអនុវត្តនោះត្រូវសហការជាមួយការិយាល័យណាមួយ? ចុងក្រោយ លោកប្រធានថ្លែងអំណរគុណដល់គ្រប់អង្គការដៃគូដែលបានសហការជួយវិស័យអប់រំក្នុងខេត្តកន្លងមក និងស្នើបន្តជួយដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្ស អនាគតពួកគាត់នឹងក្លាយជាពលរដ្ឋពេញលេញប្រកបដោយសមត្ថភាព ជំនាញ សីលធម៌ និងគុណធម៌។(អត្ថបទ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង