រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ដ្រី ០៤រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍសហគ្រិនភាពស្ត្រី” នៅទីរួមខេត្តកំពត

លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ដ្រី ០៤រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "ការអភិវឌ្ឍសហគ្រិនភាពស្ត្រី" ក្រោមអធិបតីភាព លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងគោលបំណង បង្កើនចំណេះដឹងក្នុងការផ្សព្វផ្សាយបន្តដល់មន្ត្រីមន្ទីរកិច្ចការនារី និងមជ្ឈមមណ្ឌលអភិវឌ្ឍន៍ស្ត្រី អំពីគោលគំនិតនៃ ភាពជាសហគ្រិនរបស់ស្ត្រី ក្នុងការបង្កើនប្រាក់ចំណូលសមរម្យ តាមរយ:ការអភិវឌ្ឍន៍អាជីវកម្ម ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ដែលមានសមាសភាពអ្នកចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីនិងមជ្ឈមមណ្ឌលអភិវឌ្ឍន៍ស្ត្រីចំនួន ០៧ខេត្ត រួមមាន ខេត្តកំពត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តស្វាយរៀង សរុបចំនួន ៤២នាក់ ស្រី ៣៨នាក់ នៅសាលាខេត្តកំពត។

ថ្ងៃព្រហស្បតិ៍ ៨រោច ដល់ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២២

អត្ថបទទាក់ទង