នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទី លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង រួមជាមួយលោកអនុប្រធានមន្ទីរទទួលបន្ទុកការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចួលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសចំនួន២៖
១.សេចក្តីព្រាងប្រកាសស្តីពីបែបបទនៃការងារត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម និងគម្រោងប្លង់គ្រឿងផ្គុំសំណង់។
២.សេចក្តីព្រាងប្រកាសស្តីពីកម្រិតនៃសភាពគ្រោះថ្នាក់ ការចេញវិធានការបញ្ចៀសគ្រោះថ្នាក់ និងនីតិវិធីនៃការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់។
ក្រោមអធិបតីភាពឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍនិងផ្សព្វផ្សាយគោលនយោបាយ និងច្បាប់ តាមប្រព័ន្ធវីដេអូសន្និសីទ ZOOM ។