/ / /

លោកអភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់លូជ្រុង ចាប់ពីស្ថានីយ៍ប្រេងឥន្ធនៈ L.H.R ទៅរង្វង់មូលស្ត្រីរែកផ្លែឈើ

លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញ ក្នុងពិធីបើកការដ្ឋានសាងសង់លូជ្រុង ចាប់ពីស្ថានីយ៍ប្រេងឥន្ធនៈ L.H.R ទៅរង្វង់មូលស្ត្រីរែកផ្លែឈើ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

លោកអភិបាលខេត្តស្តីទី បានលើកឡើងថាគម្រោងវិនិយោគ របស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០១៩ ត្រូវបានអនុវត្តសម្រាប់គម្រោងជួសជុល ថែទាំ និងស្ថាបនាលូជ្រុងនាពេលនេះ ដើម្បីរំដោះទឹកនារដូវវស្សា ចាប់ពីស្ថានីយប្រេង រហូតដល់រង្វង់មូលស្ត្រីរែកផ្លែឈើ ជាមួយនេះផងដែរសូមអោយបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់ការដ្ឋានសាងសង់ ចូលរួមជួយថែទាំ និងប្រើប្រាស់ អោយបានសមស្រប ជៀសវាងការចោលសំរាមចូលលូ និងសាងសង់រំលោភលើប្រព័ន្ធលូ នាំអោយស្ទះទឹក។ យើងចូលរួមទាំងអស់គ្នា ដើម្បីសោភ័ណ្ឌភាព ខេត្តកោះកុង។

អត្ថបទផ្សេងទៀត

  • មន្ទីរទេសចរណ៍/
    05/09/2026

    មន្ត្រីមន្ទីរទេសចរណ៍ចូលរួមវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា

  • រដ្ឋបាលស្រុកកោះកុង/
    05/09/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក សហការជាមួយរដ្ឋបាលឃុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងគ្រួសារងាយរងហានិភ័យ

  • រដ្ឋបាលស្រុកគិរីសាគរ/
    05/09/2026

    រដ្ឋបាលឃុំកោះស្ដេច ចុះសួរសុខទុក្ខលោកយាយ សាយ ហ៊ួយ ភេទស្រី អាយុ ៧៩ឆ្នាំ ដែលមានជំងឺរបួសជេីងកំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាពគិរីសាគរ

  • ហេង គីមឆន/
    04/09/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកស្នងការរង ផែនការ​ងារ​សេនាធិការ​ និងផែនការងារសន្តិសុខ ឆ្លៀតក្នុងឱកាសនៃការចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) បានអញ្ជើញ​ជួប​សំណេះសំណាល​ កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ អធិការ​ដ្ឋាន​នគរបាល​ស្រុក​គិរី​សាគរ​ ដោយបានបំពាក់វិទ្យុទាក់ទង (Icom) ជូនដល់កម្លាំងប៉ុស្តិ៍

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    04/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប ចូលរួម “វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ:”

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/09/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅអនុវត្តន៍បន្ត