/ / /

លោកអភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់លូជ្រុង ចាប់ពីស្ថានីយ៍ប្រេងឥន្ធនៈ L.H.R ទៅរង្វង់មូលស្ត្រីរែកផ្លែឈើ

លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញ ក្នុងពិធីបើកការដ្ឋានសាងសង់លូជ្រុង ចាប់ពីស្ថានីយ៍ប្រេងឥន្ធនៈ L.H.R ទៅរង្វង់មូលស្ត្រីរែកផ្លែឈើ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

លោកអភិបាលខេត្តស្តីទី បានលើកឡើងថាគម្រោងវិនិយោគ របស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០១៩ ត្រូវបានអនុវត្តសម្រាប់គម្រោងជួសជុល ថែទាំ និងស្ថាបនាលូជ្រុងនាពេលនេះ ដើម្បីរំដោះទឹកនារដូវវស្សា ចាប់ពីស្ថានីយប្រេង រហូតដល់រង្វង់មូលស្ត្រីរែកផ្លែឈើ ជាមួយនេះផងដែរសូមអោយបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់ការដ្ឋានសាងសង់ ចូលរួមជួយថែទាំ និងប្រើប្រាស់ អោយបានសមស្រប ជៀសវាងការចោលសំរាមចូលលូ និងសាងសង់រំលោភលើប្រព័ន្ធលូ នាំអោយស្ទះទឹក។ យើងចូលរួមទាំងអស់គ្នា ដើម្បីសោភ័ណ្ឌភាព ខេត្តកោះកុង។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/05/2026

    ក្មេងស្រី ដែលផុងកៀបជើងម្ខាង ជាប់គន្លៀតថ្ម នៅទឹកជ្រោះតាតៃ ត្រូវបាន សង្គ្រោះរូចផុតពីគ្រោះថ្នាក់ហើយ ! សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ប្រហែលជាម៉ោងថ្ងៃត្រង់ មានករណីក្មេងស្រីជំទង់ម្នាក់ ទៅលេងទឹកជ្រោះ បានរអិល ហើយកៀបជាប់ជើងម្ខាង ក្នុងចម្លោះថ្ម។ ក្រោយពីមានការអន្តរាគមន៍ជួយសង្រ្គោះពីកម្លាំងសមត្ថកិច្ច អាជ្ញាធរឃុំ ស្រុក និងបងប្អូនប្រជាពលរដ្ឋ ក្មេងស្រីរងគ្រោះបានរូចផុតពីគ្រោះថ្នាក់ហើយ។ក្នុងឱកាសនេះផងដែរ លោកជំទាវអភិបាលខេត្ត អំពាវនាវចំពោះបង ប្អូនជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញទៅកម្សាន្តនៅតាមទឹកធ្លាក់ ទឹកជ្រោះនានា សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជាពិសេសក្នុងរដូវវស្សានេះ ដើម្បីជៀសផុតពីការរអិល ការជាប់ផុង និងគ្រោះថ្នាក់ផ្សេងៗ និងសូមផ្ដល់ព័ត៌មានមកអាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធជាបន្ទាន់ ក្នុងករណីមានបញ្ហាកើតឡើង ជាយថាហេតុ។

  • ហេង គីមឆន/
    17/05/2026

    លោកជំទាវ ឈី  វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមភ្លេង យុវជនកាយរិទ្ធខេត្តកោះកុង អំពីវឌ្ឍនភាពនៃការហាត់សម ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិ នាពេលខាងមុខ

  • ហេង គីមឆន/
    17/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតឱ្យនិស្សិត ឈ្មោះ តាំងប៉ូ នរសីហៈពង្ស និស្សិតឆ្នាំទី៤ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ នយោបាយ និងគោលនយោបាយសាធារណៈ នៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ដើម្បីធ្វើការចែករំលែក និងផ្តល់ធាតុចូល សម្រាប់សរសេរសារណាលើប្រធានបទ ស្តីពីការវិភាគទំនាក់ទំនង រវាងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ នៅខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    16/05/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកចង្ក្រានបង្កើនថាមពល ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្ទឹងវែង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    16/05/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកចង្ក្រានបង្កើនថាមពល ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ដងទង់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    16/05/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកចង្ក្រានបង្កើនថាមពល ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្មាច់មានជ័យ