ព័ត៌មានថ្នាក់ខេត្ត


  • មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានសហការ ជាមួយសាខាកាំកុងត្រូលខេត្ត ចុះពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារ នៅផ្សារភូមិថ្មី ភូមិចាំយាម ស្រុកមណ្ឌលសីមា និងបានចុះអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន ចាំយាម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • មន្ត្រីជំនាញ នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង ដឹកនាំដោយលោក លោក ខឹម សីហា ប្រធានការិយាល័យស្តង់ដារ និងមាត្រាសាស្ត្រ ដោយសហការជាមួយមន្រ្តីជំនាញរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ដៃបាញ់ប្រេង ដើម្បីការពារនូវសុក្រឹត្យភាពនិងភាពត្រឹមត្រូវ ការពារអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់ លើស្ថានីយប្រេង ចំនួន ០៤ស្ថានីយ ដែលមានទីតាំងក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • សាខាកាកបាទក្រហមខេត្តកោះកុង បានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតាទារកនិងកុមារ ក្រោមប្រធានបទ”សុខភាពកុមារកម្ពុជានាពេលអនាគត” នៅមណ្ឌលសុខភាពអណ្តូងទឹក ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា នឹងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាសខា អនុសាខា ក្រុមគ្រូពេទ្យមណ្ឌលសុខភាពអណ្តូងទឹក មន្ត្រីរាជការ ការិ.អប់រំស្រុក ការិ.កិច្ចការនារី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងមន្រ្តីសាលាស្រុក បានចូលរួមពិធីបុណ្យផ្កាសាមគ្គី និងពិធីសម្ភោធដំបូលរូបសំណាកលោកតាហ្មឹក នៅវត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) ស្ថិតនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកជំទាវ។

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំច្រកព្រំដែនអន្តរជាតិចាំយាម បានធ្វើការពិនិត្យកំដៅ ជូនភ្ញៀវដែលឆ្លងកាត់ព្រំដែន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយក្រុមការងារកាកបាទក្រហមឃុំកណ្តោល ស្រុកបូទុមសាគរ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើប នឹងសម្រាលកូនជួបការ លំបាក ចំនួន០៤គ្រួសារ រស់នៅ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • ឯកឧត្តម ដួង សាវឿន សមាជិកក្រុមប្រឹក្សាខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កាយ​ សំរួម​ ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបេីកផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតព្រះមន្ត្រីសង្ឃលេីកី២៨ នៅខេត្តកោះកុង និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារធម្មការ​ និងសាសនា​ឆ្នាំ២០១៩​ និងលេីកទិសដៅបន្ត

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌី បញ្ជាការរង ប្រតិបត្តិការសឹកកោះកុង តំណាងលោកឧត្តមសេនីយ៍ទោ សុខ សុវត្តិទុម ប្រធាន ស-អ-ក ខេត្ត រួមជាមួយក្រុមការងារ តំណាង​លោកឧត្តម​សេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត និងជាអនុប្រធានស-អ-ក​​ បានចូលរួម ប្រគល់ថវិកា បេឡា​មរណ:​សង្គ្រោះ ចំនួន ៤​ លានរៀល និងថវិកាផ្ទាល់របស់លោក ជំទាវឣភិបាលខេត្ត ចំនួន ៥០ម៉ឺន​រៀល រួមជាមួយថវិកាចំនួន ៣០ម៉ឺនរៀល និងគ្រឿងបរិភោគមួយចំនួនទៀត ដែលបានមកពីសប្បុរសជន- ឣង្គភាពនានា មកប្រគល់ជូនដល់គ្រួសារសពលោកញ៉ាញ់ សារិទ្ធ (យោធាចូលនិវត្តន៍) ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមប្រជុំបូកសរុបការងារយោធា សន្តិសុខឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការឆ្នាំ២០២០ នៅយោធភូមិភាគទី៣ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំច្រកព្រំដែនអន្តរជាតិចាំយាម បានធ្វើការពិនិត្យកំដៅ ជូនភ្ញៀវដែលឆ្លងកាត់ព្រំដែន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • លោក ឈួន យ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​ សហការជាមួយ មន្ត្រីនគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោក មន្ត្រីទំនាក់ទំនងយុវជន លោកគ្រូទីប្រឹក្សាយុវជន បានអញ្ជើញជាអធិបតីចូលរួមបេីកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក​ រយះពេល១ថ្ងៃ ស្តីពី​ ហានិភ័យនៃការបេីកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ ការប្រើប្រាស់ល្បឿន ការវ៉ាជែង សិទ្ធអាទិភាពក្នុងការបើកបរ ជូនដល់យុវជនកាកបាទក្រហមកម្ពុជា​ ចំនួន​២៥នាក់ (ស្រី១៨នាក់)​មកពីវិទ្យាល័យកោះកុង ១០នាក់ អនុវិទ្យាល័យសម្តេចជាស៊ីម ៥នាក់ និងវិទ្យាល័យប៉ាក់ខ្លងចំនួន១០នាក់ ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020