រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព័ត៌មានថ្មីៗ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា នៅវត្តរុក្ខសិលារាម (ហៅវត្តតាចាត)

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក ហាក់ ឡេង អភិបាលស្រុក បានអញ្ជើញជាអធិបតី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក ឆ្នាំ២០១៩ នៅវត្តរុក្ខសិលារាម (ហៅវត្តតាចាត) ស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ...

សាររំលែកទុក្ខ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ើយ កែវ

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៨៤ ឆ្នាំ។

វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពីគោលនយោបាយ វត្តសង្គហកុមារ

មន្ទីរធម្មការ និងសាសនាខេត្តកោះកុង សហការ ជាមួយសាលាគណ បានរៀបចំបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ដល់ព្រះគ្រូចៅអធិការ តាមបណ្តាវត្ត ក្នុងស្រុកកោះកុង ស្តីពីគោលនយោបាយ វត្តសង្គហកុមារ នៅសាលាអនុគណស្រុកកោះកុង ដែលមានព្រះព្រហ្មសិរីញាណ ហេង សំបូរ ជាព្រះមេគណ ព្រះសមុ...

កិច្ចប្រជុំកំលាំង ដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈ

នៅអធិការដ្ឋាននគរបាលស្រុកថ្មបាំង បានរៀបចំកិច្វប្រជុំកំលាំង ដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈដោយមានការចូលរួមពីលោកអធិការរង លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៦ឃុំ ក្រោមការដឹកនាំលោកវរៈសេនីយ៍ឯក ស៊ឹម វ៉ារី អធិការស្រុកថ្មបាំង៕

រដ្ឋបាលឃុំឬស្សីជ្រុំ បានបើកកិច្ចប្រជុំពីអនាមយ័បរិស្ថាន

រដ្ឋបាលឃុំឬស្សីជ្រុំ បានបើកកិច្ចប្រជុំពីអនាមយ័បរិស្ថាន សម្រាប់ទីប្រជុំជន នៅសាលាឃុំឬស្សីជ្រុំក្រោមអធិបតីភាព លោក ពេជ្រ​ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង និងលោក ផង់ សុផាន់ណា មេឃុំឬស្សីជ្រុំ និងមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋអាជីវករផងដែរ។

គណៈបញ្ជាការឯកភាពស្រុក នៃរដ្ឋបាលស្រុកថ្មបាំង បានបើកកិច្ចប្រជុំប្រចាំខែសីហា

គណៈបញ្ជាការឯកភាពស្រុក នៃរដ្ឋបាលស្រុកថ្មបាំង បានបើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង។

បើកវគ្គផ្សព្វផ្សាយសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការរៀបចំវេទិកាក្រុមប្រឹក្សា និងពិគ្រោះយោបល់ និងការរៀបចំកិច្ចប្រជុំ

រដ្ឋបាលស្រុកបូទុមសាគរ បានសហការ ជាមួយក្រុមការងារថ្នាក់ខេត្ត បើកវគ្គផ្សព្វផ្សាយសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការរៀបចំវេទិកាក្រុមប្រឹក្សា និងពិគ្រោះយោបល់ និងការរៀបចំកិច្ចប្រជុំ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ឆ្នាំ២០១៩

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក ឆ្នាំ២០១៩ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ប្រធានបទរួមមាន៖ ១....

ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយ អាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយមនុស្សធម៌ប្រចាំខែសីហា ផ្តល់ជូនគ្រួសារចាស់ជរា ក្រីក្រ ពិការ ចំនួន ០៧ គ្រួសារ

សាខាកក្រកកោះកុង៖នៅថ្ងៃព្រហស្បត្តិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោក ឈួន យ៉ាដា នាយកសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយ អសជ្ញាធរមូលដ្ឋាន បាន នាំយក អំណោយមនុស្សធម៌ប្រចាំខែសីហា ផ្តល់...

បទបង្ហាញ និងធ្វើតេស្តបេក្ខជនអាហាររូបករណ៏ កម្រិត IMBAL និង BBA ទៅសិក្សានៅប្រទេសថៃ

លោកស្រី តាណារ៉ត ធារ៉ាតាណាខេតតំណាងសកលវិទ្យាល័យ PIM បានធ្វើបទបង្ហាញ និងធ្វើតេស្តបេក្ខជនអាហាររូបករណ៏ កម្រិត IMBAL និង BBA ទៅសិក្សានៅប្រទេសថៃ ដោយមានកិច្ចសហការ ពីរដ្ឋបាលខេត្តកោះកុង។