លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក ឆ្នាំ២០១៩ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ប្រធានបទរួមមាន៖
១.ផ្សព្វផ្សាយ តារាងតម្លៃសេវារដ្ឋបាលនៅរដ្ឋបាលស្រុកមណ្ឌលសីមា (សម្រាប់យន្តការច្រកចេញចូលតែមួយ)
២.ផ្សព្វផ្សាយ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្ដីពីការសុំច្បាប់សាងសង់
៣.ផ្សព្វផ្សាយ សេចក្ដីណែនាំរបស់រដ្ឋបាលស្រុក ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅស្រុកតាមមូលដ្ឋាន
៤.ដំណើរការពិគ្រោះយោបល់រួមអំពីការស្វែងរកបញ្ហាប្រឈម និងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង។