/ / /

ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយ អាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយមនុស្សធម៌ប្រចាំខែសីហា ផ្តល់ជូនគ្រួសារចាស់ជរា ក្រីក្រ ពិការ ចំនួន ០៧ គ្រួសារ

សាខាកក្រកកោះកុង៖នៅថ្ងៃព្រហស្បត្តិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩
លោក ឈួន យ៉ាដា នាយកសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយ អសជ្ញាធរមូលដ្ឋាន បាន នាំយក អំណោយមនុស្សធម៌ប្រចាំខែសីហា ផ្តល់ជូនគ្រួសារចាស់ជរា ក្រីក្រ ពិការ ចំនួន ០៧គ្រួសារ រស់នៅសង្កាត់ដងទង់ ៣គ្រួសារ សង្កាត់ស្មាច់មានជ័យ១គ្រួសារ ក្រុងខេមរភូមិន្ទ​ និងឃុំកោះស្តេច ស្រុកគិរីសាគរ ០៣គ្រួសារ ក្នុងខេត្តកោះកុង ។

នាឱកាសនោះ ក្រុមការងារ បាន​ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ក្រុមការងារក៏បានបន្តថា សូមកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាពដើម្បីឆាប់បានធូរស្បើយ។ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ ពួកគាត់សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមប្រធានកិត្តិយសសាខា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារៈដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ០១យួរ ត្រីខកំប៉ុង០១ឡូ ទឹកសុទ្ធoral១កេស
អាវយឺត០២ ព្រមទាំងថវិកាចំនួន ៨០,០០០រៀល ដូចៗគ្នា។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក ធីវ គានថាវ នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ជាតំណាងលោកអភិបាលក្រុង បានអញ្ជើញចូលរួមអមដំណើរ លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធាន អ.ន.ក.ខេត្ត ប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារនៃសព ចំនួន២

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    22/09/2026

    លោកស្រី​ វ៉ា​ រ៉ាវី​ ប្រធាន​មន្ទីរ​ស្តីទីនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ បានអញ្ជេីញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥» រវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

  • ហេង គីមឆន/
    22/09/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់