ព័ត៌មានថ្មីៗ


  • ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល  នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីទទួលបន្ទុក​ផែនការ និ​ងប្រព័ន្ធព័ត៌មានសុខាភិបាល ២រូប បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល-ជួលទិន្នន័យ DHIS2 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល។​

    , ,
    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    18/05/2026
  • ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត សៅ សូនី ប្រធានការិយាល័យ​សុខាភិបាលស្រុកប្រតិបត្តិ​សស្រែអំបិល និងលោកប្រធានមណ្ឌលសុខភាពអណ្ដូងទឹក បានចូលរួមក្នុងពិធី «ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង» ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម «Health Security Project-Additional Financing (HSP-AF)»  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

    , ,
    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    18/05/2026
  • លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន រួមជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា បានធ្វើការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិវេណមន្ទីរបរិស្ថានខេត្តកោះកុង។

    , ,
    មន្ទីរបរិស្ថាន
    18/05/2026
  • ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ គណ:អភិបាលក្រុង និងមន្រ្តី នៃរដ្ឋបាលក្រុង បានអញ្ជើញចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍

    , ,
    រដ្ឋបាលក្រុងខេមរភូមិន្ទ
    18/05/2026
  • ក្មេងស្រី ដែលផុងកៀបជើងម្ខាង ជាប់គន្លៀតថ្ម នៅទឹកជ្រោះតាតៃ ត្រូវបាន សង្គ្រោះរូចផុតពីគ្រោះថ្នាក់ហើយ ! សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ប្រហែលជាម៉ោងថ្ងៃត្រង់ មានករណីក្មេងស្រីជំទង់ម្នាក់ ទៅលេងទឹកជ្រោះ បានរអិល ហើយកៀបជាប់ជើងម្ខាង ក្នុងចម្លោះថ្ម។ ក្រោយពីមានការអន្តរាគមន៍ជួយសង្រ្គោះពីកម្លាំងសមត្ថកិច្ច អាជ្ញាធរឃុំ ស្រុក និងបងប្អូនប្រជាពលរដ្ឋ ក្មេងស្រីរងគ្រោះបានរូចផុតពីគ្រោះថ្នាក់ហើយ។ក្នុងឱកាសនេះផងដែរ លោកជំទាវអភិបាលខេត្ត អំពាវនាវចំពោះបង ប្អូនជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញទៅកម្សាន្តនៅតាមទឹកធ្លាក់ ទឹកជ្រោះនានា សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជាពិសេសក្នុងរដូវវស្សានេះ ដើម្បីជៀសផុតពីការរអិល ការជាប់ផុង និងគ្រោះថ្នាក់ផ្សេងៗ និងសូមផ្ដល់ព័ត៌មានមកអាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធជាបន្ទាន់ ក្នុងករណីមានបញ្ហាកើតឡើង ជាយថាហេតុ។

    , ,
    ហេង គីមឆន
    17/05/2026
  • លោកជំទាវ ឈី  វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមភ្លេង យុវជនកាយរិទ្ធខេត្តកោះកុង អំពីវឌ្ឍនភាពនៃការហាត់សម ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិ នាពេលខាងមុខ

    , ,
    ហេង គីមឆន
    17/05/2026
  • លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតឱ្យនិស្សិត ឈ្មោះ តាំងប៉ូ នរសីហៈពង្ស និស្សិតឆ្នាំទី៤ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ នយោបាយ និងគោលនយោបាយសាធារណៈ នៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ដើម្បីធ្វើការចែករំលែក និងផ្តល់ធាតុចូល សម្រាប់សរសេរសារណាលើប្រធានបទ ស្តីពីការវិភាគទំនាក់ទំនង រវាងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ នៅខេត្តកោះកុង

    , ,
    ហេង គីមឆន
    17/05/2026
  • លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកចង្ក្រានបង្កើនថាមពល ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្ទឹងវែង

    , ,
    រដ្ឋបាលក្រុងខេមរភូមិន្ទ
    16/05/2026
  • លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកចង្ក្រានបង្កើនថាមពល ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ដងទង់

    , ,
    រដ្ឋបាលក្រុងខេមរភូមិន្ទ
    16/05/2026
  • លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកចង្ក្រានបង្កើនថាមពល ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្មាច់មានជ័យ

    , ,
    រដ្ឋបាលក្រុងខេមរភូមិន្ទ
    16/05/2026
  • លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកចង្ក្រានបង្កើនថាមពល ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង 

    , ,
    រដ្ឋបាលក្រុងខេមរភូមិន្ទ
    16/05/2026
  • ឆ្លៀតពេល​វេលា​ នា​ថ្ងៃ​ចុង​សប្ដាហ៍​ លោកឧត្តមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការនគរបាលខេត្ត​កោះកុង​ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ សួរ​សុខទុក្ខ​ ដល់​កម្លាំង​នគរបាល​ ប៉ុស្តិ៍​រដ្ឋ​បាល​ មួយ​ចំនួន​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្រែ​អំបិល

    , ,
    ហេង គីមឆន
    16/05/2026