/ / /

ក្មេងស្រី ដែលផុងកៀបជើងម្ខាង ជាប់គន្លៀតថ្ម នៅទឹកជ្រោះតាតៃ ត្រូវបាន សង្គ្រោះរូចផុតពីគ្រោះថ្នាក់ហើយ ! សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ប្រហែលជាម៉ោងថ្ងៃត្រង់ មានករណីក្មេងស្រីជំទង់ម្នាក់ ទៅលេងទឹកជ្រោះ បានរអិល ហើយកៀបជាប់ជើងម្ខាង ក្នុងចម្លោះថ្ម។ ក្រោយពីមានការអន្តរាគមន៍ជួយសង្រ្គោះពីកម្លាំងសមត្ថកិច្ច អាជ្ញាធរឃុំ ស្រុក និងបងប្អូនប្រជាពលរដ្ឋ ក្មេងស្រីរងគ្រោះបានរូចផុតពីគ្រោះថ្នាក់ហើយ។ក្នុងឱកាសនេះផងដែរ លោកជំទាវអភិបាលខេត្ត អំពាវនាវចំពោះបង ប្អូនជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញទៅកម្សាន្តនៅតាមទឹកធ្លាក់ ទឹកជ្រោះនានា សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជាពិសេសក្នុងរដូវវស្សានេះ ដើម្បីជៀសផុតពីការរអិល ការជាប់ផុង និងគ្រោះថ្នាក់ផ្សេងៗ និងសូមផ្ដល់ព័ត៌មានមកអាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធជាបន្ទាន់ ក្នុងករណីមានបញ្ហាកើតឡើង ជាយថាហេតុ។

ក្មេងស្រី ដែលផុងកៀបជើងម្ខាង ជាប់គន្លៀតថ្ម នៅទឹកជ្រោះតាតៃ ត្រូវបាន សង្គ្រោះរូចផុតពីគ្រោះថ្នាក់ហើយ !
សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ប្រហែលជាម៉ោងថ្ងៃត្រង់ មានករណីក្មេងស្រីជំទង់ម្នាក់ ទៅលេងទឹកជ្រោះ បានរអិល ហើយកៀបជាប់ជើងម្ខាង ក្នុងចម្លោះថ្ម។ ក្រោយពីមានការអន្តរាគមន៍ជួយសង្រ្គោះពីកម្លាំងសមត្ថកិច្ច អាជ្ញាធរឃុំ ស្រុក និងបងប្អូនប្រជាពលរដ្ឋ ក្មេងស្រីរងគ្រោះបានរូចផុតពីគ្រោះថ្នាក់ហើយ។
ក្នុងឱកាសនេះផងដែរ លោកជំទាវអភិបាលខេត្ត អំពាវនាវចំពោះបង ប្អូនជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញទៅកម្សាន្តនៅតាមទឹកធ្លាក់ ទឹកជ្រោះនានា សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជាពិសេសក្នុងរដូវវស្សានេះ ដើម្បីជៀសផុតពីការរអិល ការជាប់ផុង និងគ្រោះថ្នាក់ផ្សេងៗ និងសូមផ្ដល់ព័ត៌មានមកអាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធជាបន្ទាន់ ក្នុងករណីមានបញ្ហាកើតឡើង ជាយថាហេតុ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/06/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកោះកុង ពិភាក្សាការងារចាំបាច់មួយចំនួន

  • ហេង គីមឆន/
    17/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ភីអិលស៊ី (ខេត្តកោះកុង) ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    17/06/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំវេចខ្ចប់វត្ថុតាងសារធាតុញៀនដើម្បីត្រៀមដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    17/06/2026

    លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញស្តាប់របាយការណ៍ ស្តីពីលទ្ធផលការចុះត្រួតពិនិត្យ លើការអនុវត្តគម្រោងអភិវឌ្ឍន៍បញ្ចប់ ឆ្នាំ២០២៥ និងវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    17/06/2026

    នៅ​ស្នងការនគរបាលខេត្តកោះកុង មានកម្មវិធីអធិការកិច្ច​ របស់មហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ លេី​អង្គភាព​មន្ត្រី​នគរបាល​យុត្តិធម៌​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ ក្រោមអធិបតីភាព ឯកឧត្តម សរ យសថាវរៈ អគ្គព្រះរាជអាជ្ញា មហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ

  • ហេង គីមឆន/
    17/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ