លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកចង្ក្រានបង្កើនថាមពល ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ដែលជាជំនួយរបស់ក្រុមហ៊ុន Guanghou Iceberg Environmental consulting Serice co.Ltd ) ក្រោមអធិបតីភាព ឯកឧត្តម សាខុន ប៉ូរិន ប្រធានអង្គការសង្គមស៊ីវិលកម្ពុជា និងជាអគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលទីស្ដីការគណៈរដ្ឋមន្ត្រី ។
ពិធីនេះបានរៀបចំឡើងនៅបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង។
វេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





