ព្រឹត្តិការណ៍


  • លោកស្រី ហង្ស សារេត អនុប្រធានការិយាល័យអប់រំកុមារតូច និងក្រុមការងារ ចំនួន២រូបទៀត ចុះណែនាំប្រព័ន្ធពិនិត្យតាមដាន M&E និងណែនាំការអនុវត្តតេស្ត កុមារអាយុ៥ឆ្នាំ ក្នុងស្រុកកោះកុង និងស្រុកស្រែអំបិល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចពិភាក្សាបញ្ហាគម្រោងសាងសង់រោងចក្រអគ្គីសនីធ្យូងថ្ម ក្នុងឃុំថ្មស ក្នុងនោះមានតំណាងមន្ទីរបរិស្ថានខេត្ត អភិបាលរងស្រុក មេឃុំ តំណាងក្រុមហ៊ុន បានធ្វើការសម្របសម្រួលប្រជាពលរដ្ឋ ១០០ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខត្តកោះកុង បានផ្តល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងក្រុមការងារចុះពិនិត្យ ផ្លូវបេតុងគម្រោង ស្រុក ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការចុះស្រង់ទិន្នន័យសំណង់មិនរៀបរយ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំកិច្ចប្រជុំជាមួយមន្រ្តីរាជការ ដើម្បីពង្រឹងកិច្ចការរដ្ឋបាលស្រុក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • លោក សុខ សុទ្ឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចុះសិក្សាលទ្ធភាពគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហម ចំនួន ២ ខ្សែ : ១.សាងសង់ផ្លូវក្រាលគ្រួសក្រហម ប្រវែង ១៨ គីឡូម៉ែត្រ ទទឹង ១២ ម៉ែត្រ នៅភូមិជីមាល ឃុំអណ្ដូងទឹកស្រុកបូទុមសាគរ ខេត្តកោះកុង សម្រាប់កម្មវិធីសម្បទានសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ២.សាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៩ គីឡូម៉ែត្រ ទទឹង ១២ ម៉ែត្រ នៅឃុំជីខលើ ស្រុកស្រែអំបិល ជូនប្រជាពលរដ្ឋចំនួន ២០០ គ្រួសារ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង លោក មាស គង់ និងលោក ជួន ឈុនហាក់ សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីការិយាល័យស្រុក បានចូលរួមចែកអំណោយមនុស្សធម៌ នៅឃុំប្រឡាយ ដែលឧបត្ថម្ភដោយលោកស្រី ផៃ សេដ្ឋា សប្បុរសជនមកពីប្រទេសស្វីស។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • ផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក សហការជាមួយក្រុមការងារនាយកដ្ឋានសត្វព្រៃនិងជីវ:ចម្រុះ នៃរដ្ឋបាលព្រៃឈើ ថ្នាក់កណ្ដាល បានចុះពិនិត្យជាក់ស្ដែងទីតាំងស្នើសុំចិញ្ចឹម និងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារ នៅឃុំអណ្ដូងទឹក និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង សរុបបានចំនួន ១១ ទីតាំង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • រដ្ឋបាលឃុំតាតៃក្រោម បានបើកកិច្ចប្រជុំដេញថ្លៃគម្រោងសាងសង់ផ្លូវលំក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង ១,៥៥៧ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កំរាស់០.១៥ ម៉ែត្រ និងស្លាកសញ្ញា ០១កន្លែង ( គម្រោងមូលនិធិឃុំ ឆ្នាំ២០១៩ ) ដែលមានទឹកប្រាក់សរុបចំនួន ៧២.៨៩៦.៦៧៧ រៀលគត់ ក្រោមអធិបតីភាព លោក ធិន សម្បត្តិ ប្រធានគណៈកម្មការលទ្ធកម្មឃុំ និងជាមេឃុំតាតៃក្រោម សមាសភាពចូលរួមមាន លោក សេក សំអុល នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង ក្រុមប្រឹក្សាឃុំតាតៃក្រោម មេភូមិ ប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន សរុបចំនួន ២០នាក់ ស្រី ០៤នាក់។ ក្រោយពីការពិនិត្យលើសំណើរដេញថ្លៃរួចមក គណៈកម្មការលទ្ធកម្មឃុំ បានពិនិត្យឃើថា ក្រុមហ៊ុនដែលបានចូលរួមការដេញថ្លៃ មានចំនួន ០២ក្រុមហ៊ុនប៉ុណ្ណោះ។ បើយោងតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ករណីមានតែពីរក្រុមហ៊ុនបែបនេះ គណៈកម្មការលទ្ធកម្ម អាច លុបចោលការដេញថ្លៃ ឬទទួលយកជាបណ្តោះអាសន្ន ហើយគណៈកម្មការលទ្ធកម្មត្រូវ ធ្វើសំណើរជាលាយលក្ខណ៍អក្សរទៅអភិបាលខេត្ត ដើម្បីសុំបើកសំណើដេញថ្លៃម្ដងទៀត។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ចូលរួម ជាមួយមន្ត្រីរដ្ឋបាលជលផល ជំទប់ទី២ ឃុំព្រះអង្គកែវ មេភូមិព្រះអង្គកែវ និងមន្ត្រីអង្គការសមាគមអភិរក្សសត្វព្រៃ ដើម្បីប្រជុំរៀបចំបញ្ជីឈ្មោះ សមាជិក និងរចនាសម្ព័ន្ធគណៈកម្មការសហគមន៏នេសាទភូមិព្រះអង្គកែវ នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង អ្នកចូលរួមចំនួន ០៩ នាក់ ស្រី ០១ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • លោកអនុប្រធានការិយាល័យស្រុកថ្មបាំង ចុះពិនិត្យទីតាំងសំរាប់ចាក់សំរាមនៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ មានការចូលរួមពី លោក នួន ចាន់ ក្រុមប្រឹក្សាស្រុក លោក មេឃុំ មេភូមិ និងលោក កែវ សារុន អតីតមេឃុំ ថ្មដូនពៅ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020